khmer eng
  • ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៤២ បានអញ្ជើញដឹកនាំប្រជុំដើម្បីពិនិត្យ និងកែសម្រួល លើសេចក្តីព្រាងរបាយការណ៍ ដើម្បីដាក់ជូនសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា
     
    ចែករំលែក ៖

    ក្រោយពីកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា IPUលើកទី១៤២ អស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីក្រុងហ្សឺណែវ ប្រទេសស្វីស
    នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:០០ព្រឹក នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៤២ បានអញ្ជើញដឹកនាំប្រជុំដើម្បីពិនិត្យ និងកែសម្រួល លើសេចក្តីព្រាងរបាយការណ៍ ដើម្បីដាក់ជូនសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា ដ៏ខ្ពង់ខ្ពស់ ។
    កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីជំនាញ ឯកឧត្តម សោម សាវុធ ឯកឧត្តម គឹម សុចិត្រា លោក កុយ ម៉ាឡៃវិរៈ លោក សុខ ពិសី (រដ្ឋសភា) លោក សេង ធី (រដ្ឋសភា) និងលោក កេត ជិន្នរ៉ន ។
    អង្គប្រជុំបានសម្រេចកែសម្រួលលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍មួយចំនួន ដូចតទៅ ៖
    ១- សមត្ថភាពក្នុងសមាសភាពគណៈប្រតិភូ
    ២-ត្រៀមបេក្ខភាពចូលរួមក្នុងគណៈកម្មការនានារបស់សហភាពអន្តរសភា IPU
    ៣-ពង្រឹងដៃគូរ និងការងារឡប់ប៊ី
    ៤-ពិនិត្យលើសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សសមាជិកសភា នៃសហភាពអន្តរសភា (IPU)។
    ៥-សហភាពអន្តរសភាIPU ក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចេរភាពនៅក្នុងពេល និងក្រោយពេល ជំងឺរាតត្បាត
    ៦-កម្ពុជាមានសមត្ថភាព និងអាចធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចរៀបចំប្រជុំអន្តរសភាIPU នៅពេលខាងមុខបាន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ